សម្តេចតេជោ ហ៊ុន សែន ប្រាប់អគ្គនាយក WTO ថា ដំណើរការដក EBA ពីកម្ពុជារបស់ EU ជាការអនុវត្តន៍ស្តង់ដារច្រើនយ៉ាង

FN ៖ នៅចំពោះមុខលោក រ៉ូប៊ែរតូ អាហ្សវ៉េដូ (Roberto Azevedo) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក WTO, សម្តេចតេជោ ហ៊ុន សែ នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិយាយរិះគន់ចំៗទៅលើចំណាត់ការរបស់គណៈកម្មការអឺរ៉ុប (EU) ដែលកំពុងអនុវត្តន៍នីតិវិធីក្នុងការព្យួរការអនុគ្រោះពន្ធជាបណ្តោះអាសន្ន សម្រាប់ទំនិញកម្ពុជា ឬហៅថា EBA នោះ។ សម្តេចតេជោ ហ៊ុន សែន បានហៅការចំណាត់ការរបស់ EU ក្នុងការព្យួរ EBA សម្រាប់កម្ពុជានេះ ជាការអនុវត្តន៍នូវស្តង់ដារច្រើនយ៉ាង។ បើទោះបីជាយ៉ាងណានៅក្នុងជំនួបពិភាក្សាជាមួយលោក រ៉ូប៊ែរតូ អាហ្សវ៉េដូ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៅរក្សាជំហរមួយច្បាស់លាស់ដដែលពាក់ព័ន្ធនឹងបញ្ហា EBA ។ សម្តេចតេជោ បានអះអាងថា ទោះបីទទួលបាន EBA កម្ពុជាមិនអាចក្លាយជាអ្នកមាន ហើយបើបាត់បង់ EBA ក៏កម្ពុជាមិនស្លាប់នោះដែរ។ តែបើទោះបីជាយ៉ាងណាសម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តពង្រឹងពង្រីកទីផ្សាររបស់ខ្លួន ហើយអង្គការពាណិជ្ជកម្មពិភពលោក នៅតែជាដៃគូល្អជាមួយកម្ពុជា ហើយកម្ពុជាក៏នៅតែជាដៃគូល្អជាមួយអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ ក្នុងជំនួបនេះសម្តេចតេជោ … Continue reading សម្តេចតេជោ ហ៊ុន សែន ប្រាប់អគ្គនាយក WTO ថា ដំណើរការដក EBA ពីកម្ពុជារបស់ EU ជាការអនុវត្តន៍ស្តង់ដារច្រើនយ៉ាង